Galatians 1

1ខ្ញុំប៉ូល​ជា​សាវក​ដែល​មិន​មែន​មក​ពីមនុស្សតាមរយៈមនុស្សឡើយគឺតាមរយៈ​ព្រះ​យេស៊ូគ្រិស្តនិងព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតាដែល​បាន​ប្រោស​ព្រះយេស៊ូ​ឲ្យ​មានព្រះជន្មរស់ឡើងវិញ 2ព្រមទាំងបងប្អូនទាំងអស់ដែលនៅជាមួយខ្ញុំជូនចំពោះក្រុមជំនុំទាំងឡាយ​នៅ​ស្រុកកាឡាទី 3សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្តប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា 4គឺព្រះ​យេស៊ូ​គ្រិស្ដបានប្រគល់អង្គទ្រង់សម្រាប់បាប​របស់​យើងដើម្បីសង្គ្រោះយើង​ឲ្យ​រួចពីលោកិយដ៏អាក្រក់​នា​បច្ចុប្បន្នស្របតាមបំណង​របស់​ព្រះជាម្ចាស់​ដែល​ជា​ព្រះ​វរ​បិតា​របស់​យើង 5សូមឲ្យ​ព្រះអង្គប្រកបដោយសិរីរុងរឿងរហូតអស់កល្បជានិច្ចអាម៉ែន 6ខ្ញុំឆ្ងល់​ណាស់​ដែល​អ្នករាល់គ្នា​បែរចេញយ៉ាងឆាប់រហ័សពី​ព្រះអង្គ​ដែល​បាន​ត្រាស់ហៅអ្នករាល់គ្នា​មក​ក្នុង​ព្រះ​គុណ​របស់​ព្រះ​គ្រិស្ដដូច្នេះ​ហើយ​ទៅឯដំណឹងល្អផ្សេងទៀត 7ដែលមិនមែនជា​ដំណឹងល្អ​មួយទៀត​នោះ​ទេ​គឺ​គ្រាន់តែមាន​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​អ្នករាល់គ្នាជ្រួលច្របល់ហើយចង់បង្ខូចដំណឹងល្អ​របស់​ព្រះ​គ្រិស្ដ​ប៉ុណ្ណោះ។ 8ប៉ុន្ដែទោះបីយើងក៏ដោយទេវតាមកពីស្ថានសួគ៌​ក៏ដោយ​ឲ្យ​តែ​ប្រកាសដំណឹងល្អ​ប្រាប់​អ្នករាល់គ្នាខុសពី​ដំណឹងល្អ​ដែល​យើង​បាន​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ចូរ​ឲ្យ​អ្នកនោះ​ត្រូវបណ្ដាសាចុះ 9ដូចដែលយើង​បាន​ប្រាប់​រួច​មក​ហើយតែឥឡូវនេះ​ខ្ញុំ​សូម​ប្រាប់ម្ដងទៀតថាបើអ្នកណាប្រកាសដំណឹងល្អខុសពី​ដំណឹងល្អ​ដែល​អ្នករាល់គ្នា​បាន​ទទួល​ចូរ​ឲ្យ​អ្នក​នោះ​ត្រូវបណ្ដាសាចុះ 10ដ្បិតឥឡូវនេះ​តើ​ខ្ញុំ​កំពុង​បំពេញចិត្តមនុស្សព្រះជាម្ចាស់? ​តើ​ខ្ញុំ​ខិតខំផ្គាប់ចិត្តមនុស្ស​ឬ? ​បើ​ខ្ញុំ​នៅតែផ្គាប់ចិត្តមនុស្ស​នោះ​ខ្ញុំ​មិនមែនជាបាវបម្រើ​របស់​ព្រះ​គ្រិស្ដទេ 11បងប្អូនអើយ! ​ខ្ញុំ​សូម​ប្រាប់អ្នករាល់គ្នា​ឲ្យ​ដឹង​ថាដំណឹងល្អដែលខ្ញុំ​បាន​ប្រកាសប្រាប់​នេះ​មិនមែនស្របតាមមនុស្សទេ 12ដ្បិតខ្ញុំមិន​បាន​ទទួលដំណឹងល្អពីមនុស្ស​ណា​ម្នាក់​ហើយ​គ្មាន​អ្នកណា​ម្នាក់​បង្រៀនខ្ញុំដែរផ្ទុយទៅវិញ​គឺ​តាមរយៈ​ការ​បើកសំដែង​ពី​ព្រះ​យេស៊ូគ្រិស្ដ 13អ្នករាល់គ្នាធ្លាប់​​អំពី​កិរិយា​របស់​ខ្ញុំកាលនៅក្នុងសាសនាយូដា​រួច​មក​ហើយគឺ​ខ្ញុំ​បាន​បៀតបៀនក្រុមជំនុំ​របស់​ព្រះជាម្ចាស់​យ៉ាង​ខ្លាំងបំផុតទាំងបំផ្លាញក្រុមជំនុំ​ទៀត​ផង។ 14ខ្ញុំបាន​ចម្រើនឡើងខាងឯសាសនាយូដាលើសជាង​ពួក​អ្នក​ដែល​មាន​អាយុ​ស្រករខ្ញុំជាច្រើននៅក្នុងចំណោមជនរួមជាតិ​របស់​ខ្ញុំ​ហើយ​កាត់តែ​ប្ដូរផ្ដាច់ខ្លាំងបំផុត​ចំពោះ​ទំនៀមទម្លាប់ដូនតា​របស់​ខ្ញុំ 15ប៉ុន្តែពេលព្រះជាម្ចាស់ដែល​បាន​ញែកខ្ញុំទុកតាំងពី​ក្នុង​ផ្ទៃម្ដាយ​បាន​ត្រាស់ហៅ​ខ្ញុំ​តាមរយៈ​ព្រះ​គុណ​របស់​ព្រះអង្គ​និង​បាន​សព្វ​ព្រះ​ហឫទ័យ 16បើកសំដែងឲ្យ​ខ្ញុំ​បាន​ឃើញ​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គដើម្បី​ឲ្យ​ខ្ញុំ​ប្រកាសដំណឹងល្អ​អំពី​ព្រះ​រាជបុត្រានោះប្រាប់​ពួក​សាសន៍ដទៃ​ហើយ​ភ្លាមនោះ​ខ្ញុំ​មិន​បាន​ប្រឹក្សា​ជាមួយ​មនុស្សណាឡើយ 17ហើយខ្ញុំ​ក៏​មិន​បាន​ឡើងទៅ​ពួក​អ្នក​ដែល​ជា​សាវកមុនខ្ញុំនៅ​ក្រុង​យេរូសាឡិមដែរគឺ​ខ្ញុំ​បាន​ចេញទៅ​ស្រុក​អារ៉ាប់ហើយត្រលប់មកឯ​ក្រុង​ដាម៉ាស់វិញ 18បីឆ្នាំក្រោយមក​ខ្ញុំ​បាន​ឡើងទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ស្គាល់​លោក​កេផាសហើយ​បាន​ស្នាក់នៅជាមួយគាត់ដប់ប្រាំថ្ងៃ 19ប៉ុន្តែខ្ញុំ​មិន​បាន​ជួប​ពួក​សាវកឯទៀតទេលើកលែងតែ​លោក​យ៉ាកុបជាប្អូនរបស់ព្រះអម្ចាស់ប៉ុណ្ណោះ 20សេចក្ដីដែល​ខ្ញុំ​សរសេរ​មក​អ្នករាល់គ្នា​នេះ​មើល៍នៅចំពោះព្រះជាម្ចាស់​ខ្ញុំ​មិនកុហកទេ 21ក្រោយមកខ្ញុំ​បាន​ទៅតំបន់ទាំងឡាយនៅក្នុង​ស្រុក​ស៊ីរីនិង​ស្រុក​គីលីគា 22តែក្រុមជំនុំនៅក្នុង​ព្រះ​គ្រិស្ដ​ដែល​នៅស្រុកយូដាមិន​បាន​ស្គាល់​មុខខ្ញុំឡើយ 23គេគ្រាន់តែថាម្នាក់ដែល​បាន​បៀតបៀនយើងពីមុនឥឡូវនេះ​កំពុង​ប្រកាស​អំពី​ជំនឿដែល​គាត់​បំផ្លាញពីមុននោះវិញ 24ហើយពួកគេ​ក៏​សរសើរតម្កើងព្រះជាម្ចាស់ដោយព្រោះខ្ញុំ
Copyright information for KhmKCB